ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជាដៃគូសហការរវាង GC Life និង វិទ្យាល័យបាក់ទូក
នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាល័យបាក់ទូក និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា(MoU) ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នា។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន GC Life ក៏បានឧបត្ថម្ភនូវបង្គោលភ្លើង និងឈុតអំពូលភ្លើងសូឡាចំនួន ២០ឈុត រួមជាមួយបង្គោលស៊ីម៉ងត៍ចំនួន ៥ដើម និងបង្គោលដែកចំនួន ១០ដើម ជូនដល់វិទ្យាល័យបាក់ទូកដើម្បីជួយបំភ្លឺបរិវេណសាលានៅពេលយប់ និងដើម្បីបង្កើតនូវភាពងាយស្រួលដល់សិស្សានុសិស្សអង្គុយស្វ័យសិក្សានៅពេលល្ងាច ក៏ដូចជាអាចអង្គុយកំសាន្តនៅក្នុងសាលាបន្ទាប់ពីម៉ោងសិក្សាផងដែរ។

