

ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
វ័នផាក ផ្ទះលេខ A១២ ផ្លូវR៨
ភូមិ ១ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ការបាត់បង់មនុស្សជាទីស្រលាញ់ ជាពិសេសបុគ្គលដែលជាមេគ្រួសារ គឺជារឿងដ៏សោកសៅ និងបទពិសោធន៍ដែលពិបាកក្រៃលែងក្នុងឆាកជីវិត។ ជាថ្មីម្តងទៀត ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ បានបំពេញតាមការសន្យារបស់ខ្លួន ដោយផ្តល់នូវសំណងធានារ៉ាប់រងជូនទៅក្រុមគ្រួសារ (អ្នកទទួលផល) របស់អតិថិជនក្រុមហ៊ុន ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។ យើងខ្ញុំពិតជាសោកស្តាយ និងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ហើយក៏សង្ឃឹមថាសំណងធានារ៉ាប់រងដែលក្រុមហ៊ុនបានផ្តល់ជូននឹងអាចជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់ក្នុងគ្រាដ៏លំបាកនេះ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបន្តផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុនយើងខ្ញុំក្នុងការផ្តល់ការការពារដល់មនុស្សជាទីស្រលាញ់របស់ខ្លួន។