

ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
វ័នផាក ផ្ទះលេខ A១២ ផ្លូវR៨
ភូមិ ១ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ តែងតែនៅក្បែរអតិថិជនរបស់ខ្លួនជានិច្ច ជាពិសេសក្នុងកាលៈទេសៈលំបាកដែលពួកគាត់ត្រូវការយើងបំផុត ដើម្បីផ្ដល់នូវការគាំទ្រមួយដ៏មានអត្ថន័យ។
ដូចតាមការសន្យា ក្រុមហ៊ុនបានផ្តល់សំណងធានារ៉ាប់រងដល់អតិថិជន ដែលបានជួបគ្រោះអកុសលបណ្តាលឲ្យទទួលរងពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។
យើងខ្ញុំសូមចូលរួមសោកស្តាយចំពោះអតិថិជនយើងខ្ញុំដែលបានជួបប្រទះនូវគ្រោះកំណាចនេះ និងសង្ឃឹមថាសំណងធានារ៉ាប់រងដែលក្រុមហ៊ុនផ្តល់ជូននេះ នឹងអាចជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់គាត់ និងក្រុមគ្រួសារក្នុងគ្រាដ៏លំបាកនេះ។
ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលតែងតែផ្តល់នូវទំនុកចិត្តមកលើក្រុមហ៊ុនយើងខ្ញុំ។ ការជឿទុកចិត្តរបស់អ្នកទាំងអស់គ្នាគឺជាកម្លាំងមួយដ៏មានតម្លៃសម្រាប់យើងខ្ញុំ ក្នុងបេសកកម្មនៃការផ្តល់ការការពារ និងសេចក្ដីស្រឡាញ់ទៅកាន់គ្រួសាររបស់អ្នកទាំងអស់គ្នា។