- វ័នផាក ផ្ទះលេខ A១២ ផ្លូវR៨ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
វ័នផាក ផ្ទះលេខ A១២ ផ្លូវR៨
ភូមិ ១ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
នៅថ្ងៃទី 26 ខែសីហា ឆ្នាំ2023 ខេត្តកំពត ក្រោមគម្រោង JCI Chaktomuk – Let’s Plant 🌱ក្រុមការងារបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចូលរួមនាំយកកូនដើមកោងកាង ទៅដាំនៅក្នុងសហគមន៍ត្រពាំងសង្កែ ដែលមានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងកិច្ចសហការណ៍គាំទ្រ ពីតំណាងសហគមន៍ និងស្ថាប័នពាក់ព័ន្ធផ្ទាល់ផងដែរ។
ការប្រព្រឹត្តកម្មវិធីនេះឡើងគឺ ក្នុងគោលបំណងដើម្បីលើកកម្ពស់អំពីសារៈសំខាន់នៃបរិស្ថាន និងការផ្តល់ឱកាសឱ្យសាធារណៈជន មានឱកាសអាចចូលរួមចំណែក រក្សាការពារដើមឈើធម្មជាតិ🌳។ ដែលនេះបានស្របតាមសកម្មភាពរបស់យើងក្នុងពេលបច្ចុប្បន្នគឺ ចូលរួមអភិវឌ្ឍន៍សហគមន៍ ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។